ជីវិត និងកម្សាន្ត

អាមេរិក​៖​​ប្ដី​ប្រពន្ធ​​ដែល​ឃុំ​កូន​១៣​​នាក់​ក្នុង​បន្ទប់​​អាច​ជាប់ពន្ធនាគារ​​ចន្លោះ​ពី​៩៤​​ឆ្នាំ​​ដល់​មួយជីវិត​

ដោយ៖ ពេញ ផេង    19-01-2018 11:01 AM    717
មេធាវីកំពុង​និយាយ​ពាក់ព័ន្ធនឹងការឃុំខ្លួនមនុស្ស១៣នាក់​ក្នុងបន្ទប់

​មេធាវី​បាន​ចោទប្រកាន់​ប្ដី​ប្រពន្ធ​ដែល​ឃុំ​កូន​១៣​នាក់​ក្នុង​បន្ទប់ ពីបទ​ធ្វើ​ទារុណកម្ម បង្អត់អាហារ រំលោភបំពាន​សិទ្ធិ មិន​យកចិត្ដទុកដាក់ និង​បាន​ដាក់ពន្ធនាគារ​សិប្បនិម្មិត​ដល់​កូន​ខ្លួនឯង​ផងដែរ​។​លោក​David Turpin​អាយុ​៥៦​ឆ្នាំ​ជា​ប្ដី​និង​អ្នកស្រី​Louise Turpin​អាយុ​៤៩​ឆ្នាំ​ជា​ប្រពន្ធ រស់នៅក្នុង​តំបន់​មួយ​នៃ​រដ្ឋ​California​សហរដ្ឋអាមេរិក ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ក្រោយ​បែកធ្លាយ​ព័ត៌មាន ឃុំខ្លួន​កូន​ចំនួន​១៣​ដាក់ ដាក់​ច្រវាក់​ចាក់សោ​ក្នុង​បន្ទប់​ស្មោកគ្រោក​មួយ​ក្នុងផ្ទះ​របស់​ពួកគេ​។​

​ប្រសិនបើ​រកឃើញថា​បាន​ប្រព្រឹត្ដ​ដូច​ការចោទប្រកាន់​ទាំងអ​ស់​នេះ ពួកគេ​នឹង​ប្រឈម​ការផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ចន្លោះ​ពី​៩៤​ឆ្នាំ​រហូតដល់​មួយជីវិត​។​ប៉ុន្ដែ​ប្ដី​ប្រពន្ធ​បាន​បដិសេធថា ពួកគេ​មិន​បានធ្វើ​ទារុណកម្ម​កូនៗ​ដូច​ការចោទប្រកាន់​ឡើយ​។​

​សូមបញ្ជាក់ថា កូនៗ​របស់គេ​ទាំង​១៣​នាក់​ដែល​ជាប់​ក្នុង​បន្ទប់ អាយុ​ចាប់ពី​២​ឆ្នាំ​ដល់​២៩​ឆ្នាំ ក្នុងនោះ​មាន​៦​នាក់​ជា​អនីតិជន​។​ការ​បែកធ្លាយ​ព័ត៌មាន​ដល់​ប៉ូលិស បន្ទាប់ពី​មាន​ក្មេងស្រី​ម្នាក់​ជា​កូន​ពួកគេ បាន​គេចខ្លួន​ហើយ​ទូរស័ព្ទ​ស្វែងរក​ជំនួយ​៕