ជីវិត និងកម្សាន្ត

ចិន​បារម្ភ​ពី​​ចំនួន​មនុស្ស​កើត​​តិច​​តែ​ចំនួន​មនុស្ស​ចាស់​​កើនឡើង​រហ័ស​

ដោយ៖ ពេញ ផេង    19-01-2018 9:28 AM    399
រូបភាព​ទារក​ទើប​នឹងកើត

​ចំនួន​មនុស្ស​កើត​នៅ​ចិន​ក្នុង​ឆ្នាំ​២០១៧ បាន​ធ្លាក់ចុះ​៣,៥%​ប្រមាណ​ជាង​១៧​លាន​នាក​។​នេះ​បើតាម​ការបញ្ជាក់​ពី​សារព័ត៌មាន​ចិន​China Daily ដោយ​ដកស្រង់​តួលេខ​ពី​ការិយាល័យ​ស្ថិតិ​។​ទោះ​មាន​ការផ្លាស់ប្ដូរ​គោលនយោបាយ​មានកូន​តែមួយ​ក្នុង​ឆ្នាំ​២០១៦ ដែល​អនុញ្ញាតឲ្យ​គូ​ស្វាមី​ទាំងអស់​អាចមាន​កូន​ទី​ពីរ​ក៏ដោយ ក៏​ចំនួន​មនុស្ស​កើត​ក្នុង​ឆ្នាំ​២០១៧​នៅតែ​ធ្លាក់ចុះ​ដដែល​។​ការបន្ធូរបន្ថយ​ចំពោះ​ការ​មានកូន​នេះ ដោយសារតែ​ចិន​ព្រួយបារម្ភ​ពី​ចំនួន​មនុស្ស​ចាស់​នៅក្នុង​ប្រទេស​កើនឡើង​យ៉ាង​ឆាប់រហ័ស​។​

កាសែត​China Daily​បាន​ដកស្រង់​សម្ដី​អ្នកនាំពាក្យ​គណៈកម្មាធិការ​ផែនការ​គ្រួសារ​ចិន​ថា មូលហេតុ​នៃ​ការធ្លាក់ចុះ​ចំនួន​មនុស្ស​កើត​កាលពី​ឆ្នាំមុន ដោយសារតែ​ស្ដ្រី​ដែលមាន​អាយុ​អាច​មានកូន​បាន​មាន​ចំនួន​តិច ហើយ​ស្ដ្រី​ដែល​ពន្យារពេល​រៀបការ និង​ស្ដ្រី​ដែល​ពន្យារកំណើត​មាន​ច្រើន​។​តែ​យ៉ាងណាមិញ​ចំនួន​នេះ​ក៏​នៅតែ​ខ្ពស់ជាង​៥​ឆ្នាំមុន​ដែរ​៕

អត្ថបទទាក់ទង