ជីវិត និងកម្សាន្ត

ម៉ាឡេស៊ី​​​ឈរនៅ​លំដាប់ទី​​៥​​ជាប្រទេស​​​​​ល្អ​បំផុត​​​ក្នុង​លោក​​សម្រាប់​​អ្នក​ចូលនិវត្ដន៍​

ដោយ៖ ពេញ ផេង    05-01-2018 2:50 PM    1203
បុរសនិងស្ដ្រី​កំពុងអង្គុយញ៉ាំអាហារនៅម៉ាឡេស៊ី

​ម៉ាឡេស៊ី​បាន​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​ល្អ​បំផុត​ក្នុង​ពិភពលោក​សម្រាប់​អ្នក​ចូលនិវត្ដិន៍​។​ម៉ាឡេស៊ី​ឈរ​នៅ​លេខ​៥​ក្នុងចំណោម​៥​ប្រទេស ដែល​លេខ​មួយ​បាន​ទៅ​ប្រទេស​កូ​ស្ដា​រីកា លេខ​ពីរម៉ិក​ស៊ិក លេខ​បី​ប៉ា​ណា​ម៉ា និង​លេខ​បួន​អេក្វាឌ័រ​។​នេះ​បើតាម​ការចាត់​ថ្នាក់​របស់​អង្គការ​International Living ជា​អង្គការ​មួយ​ជួយ​ស្វែងរក​ទីតាំង​សម្រាប់​អ្នក​ចូលនិវត្ដន៍​សម្រាកលំហែ​កាយ​។​

​នៅក្នុង​ស​ន្ទ​ស្សន៍​ប្រចាំឆ្នាំ​របស់​អង្គការ​​បង្ហាញ​កាលពី​ថ្ងៃទី​០១​មករា​បានឲ្យដឹងថា ម៉ាឡេស៊ី​ស្ថិតនៅ​លំដាប់​ទី​៥ ដោយមាន​ពិន្ទុរ​៨៧.៧ តិចជាងកូ​ស្ដា​រីកា​៤​ពិន្ទុរ​ជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​លេខ​១​។​ក្នុង​ស​ន្ទ​ស្សន៍​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​បានបង្ហាញ​ឈ្មោះ​ប្រទេស​ចំនួន​២៤​ទូទាំង​ពិភពលោក ដែល​ល្អ​សម្រាប់​អ្នក​ចូលនិវត្ដន៍​។​ក្នុងនោះ​ប្រទេស​អាស៊ាន​ក្រៅពី​ម៉ាឡេស៊ី​ក៏មាន​កម្ពុជា ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និង​វៀតណាម​ផងដែរ​។​

​ចំពោះ​ការវាយតម្លៃ​ដែល​អាច​ចាត់ទុកថា​ជា​ប្រទេស​ល្អប្រសើរ​សម្រាប់​អ្នក​ចូលនិវត្ដន៍ ផ្អែកលើ​កត្ដា​ចំនួន​១២ ក្នុងនោះ​មានដូចជា​ការចំណាយ​សម្រាប់​ការរស់នៅ កត្ដា​ថែទាំ​សុខភាព ការកម្សាន្ដ អាកាសធាតុ និង​ការគ្រប់គ្រង​ជាដើម​៕​

ស​ន្ទ​ស្សន៍​ប្រចាំឆ្នាំ​របស់​អង្គការ International Living បង្ហាញឈ្មោះប្រទេស២៤​ក្នុងឆ្នាំ២០១៨