ជីវិត និងកម្សាន្ត

តោះ​​!មើល​វីដេអូ​​នៃ​ពិធី​​ឆ្លង​ឆ្នាំ​សកល​​២០១៧​​ចូល​២០១៨​​នៅ​ឌូ​បៃ​តើ​អស្ចារ្យ​​ប៉ុណ្ណា​

ដោយ៖ ពេញ ផេង    01-01-2018 11:50 AM    648
អគារដែលលម្អដោយភ្លើងឡាស៊ែរ

​ទីក្រុង​ឌូ​បៃ​ប្រទេស​អារ៉ាប់​រួម​បានរៀបចំ​លម្អ​ភ្លើង​នៅលើ​អគារ Burj Khalifa ជា​អគារ​ដែល​ខ្ពស់បំផុត​ក្នុងប្រទេស ដើម្បី​អបអរ​ពិធី​ឆ្លង​ឆ្នាំ​សកល​២០១៧​ចូល​២០១៨​។​ពិធី​នេះ​បាន​រៀបចំឡើង​កាលពី​យប់​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៧ ដោយ​នៅលើ​អគារ​មាន​លម្អរ​ដោយ​ភ្លើង​ឡាស៊ែរ​លេចចេញ​នូវ​រូបភាព​គួរឲ្យ​កោតសរសើរ​។​

​នាឡិកា​បានចាប់ផ្ដើម​វាយ​ម៉ោង ហើយ​លេខ​លោត​ថយក្រោយ​បានបង្ហាញ​នៅលើ​អគារ Burj Khalifa​ដែល​លម្អ​ដោយ​ភ្លើង​ឡា​ស៊ែរ​។​អ្នកចូលរួម​រាប់ម៉ឹន​នាក់​នាំគ្នា​ស្រែក​អបអរ​ពិធី​ដ៏​ស្ចា​រ្យ​នេះ ប៉ុន្ដែ​មិន​ភ្លេច​ទេ​អារ៉ាប់​រួម​ក៏បាន​រឹតបន្ដឹង​សន្ដិសុខ​នៅតាម​ដងផ្លូវ និង​ទីសាធារណៈ​សំខាន់ៗ ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាជន​ក៏ដូចជា​ភ្ញៀវទេសចរ​ដែល​ចូលរួម​ពិធី​នេះ​។​

ចង់ដឹងថា​ការតុបតែង​លម្អ​នេះ​មាន​ភាពស្រស់ស្អាត​ប៉ុណ្ណោះ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖