ជីវិត និងកម្សាន្ត

ចិន​៖​​បុរស​ម្នាក់​​ត្រូវគេ​ចាត់ទុក​ជា​វីរបុរស​​ក្រោយ​សង្គ្រោះ​​ស្ដ្រី​ចំណាស់​ម្នាក់​​ជាប់​ក្នុង​ទ​ន្លេ​ទឹកកក​

ដោយ៖ ពេញ ផេង    29-12-2017 1:58 PM    1214
រូបភាពជួយសង្គ្រោះស្ដ្រីវ័យចំណាស់ម្នាក់

​បុរសវ័យ​៥៤​ឆ្នាំ​ម្នាក់​ត្រូវបាន​គេ​កោតសរសើរ​ចំពោះ​សន្ដាន​ចិត្ដល្អ និង​បានចាត់ទុក​រូបលោក​ជា​វីរបុរស​ថែមទៀត​ផង បន្ទាប់ពី​លោក​ប្រថុយ​គ្រោះថ្នាក់​លោត​ចូល​ទន្លេ​ដែល​ទឹក​កំពុង​កក ជួយសង្គ្រោះ​ស្ដ្រី​វ័យ​ចំណាស់​ម្នាក់​ដែល​ជាប់​ក្នុង​ទឹកកក​។​បុរស​រូបនោះ​ឈ្មោះ​Shi Lei ដោយ​លោក​កំពុង​ជិះ​កង់​ទៅ​ធ្វើការ ហើយ​នៅពេ​ល​ឃើញ​ស្ដ្រី​វ័យ​៧០​ឆ្នាំ​ម្នាក់​កំពុង​ធ្លាក់​ក្នុង​ទន្លេ ភ្លាមៗ​លោក​ក៏បានរ​ត់ទៅ​ជួយ ដោយបាន​វាយ​បំបែក​ផ្ទាំង​ទឹកកក​ជួយ​ស្ដ្រី​វ័យ​ចំណាស់​។​ដំបូង​ឡើយ​គេ​ឃើញតែ​លោក Shi​ម្នាក់​ទេ ក្រោយមក​មាន​បុរស​ម្នាក់ទៀត​មកជួយ​។​លោក​ប្រើពេល​ជាង​មួយ​នាទី​ទើប​អាចជួយ​ស្ដ្រី​វ័យ​ចំណាស់​បាន ដោយ​រូបលោក​ក៏បាន​ធ្លាក់​ក្នុង​ទឹ​កន្លេនោះដែរ​។​លោក​ក៏បាន​ជូន​ស្ដ្រី​វ័យ​ចំណាស់​នោះ​ត្រឡប់ទៅផ្ទះ​វិញ​។​សកម្មភាព​របស់លោក​Shi​ដែល​ត្រូវ​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព បាន​ផ្សព្វផ្សាយ​ពេញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​៕

សូមទស្សនាវីដេអូ៖