ជីវិត និងកម្សាន្ត

កញ្ញា​អេដា ជួប​គ្រោះថ្នាក់​រអិល​ជើង​ធ្លាក់​ពីលើ​ភ្នំ​ទឹកកក​នៅ​អាឡឺម៉ង់​

ដោយ៖ សៅ វិសាល    28-12-2017 2:33 PM    926

​កញ្ញា​អេដា តារាចម្រៀង Original song និង​ជា​ម្ចាស់​បទ​”​ភ្លើង​” ដែល​ទទួល​ការគាំទ្រ​យ៉ាងច្រើន ពី​ទស្សនិកជន បាន​ជួប​គ្រោះថ្នាក់​ធ្លាក់​ពីលើ​ភ្នំ​ទឹកកក ខណៈពេល​កំពុង​ជិះ​ស្អី​លេង​កម្សាន្ត ជាមួយ​គូស្នេហ៍ នៅ​ប្រទេស​អាឡឺម៉ង់​។ ហេតុការណ៍​នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ របស់​នាង ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈ​ពេល​នេះ នាង​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយ​រង់ចាំ​លទ្ធផល​នៅ​ល្ងាច​នេះ​។​

​តាមរយៈ​គណនី​ហ្វេ​សប៊ុក ADDA ANGEL MUSIC បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​មុន​នេះ​បន្តិច​បង​ដា បាន​រអិល​ជើង​ធ្លាក់ ពេល​កំពុង​លេង​ស្គី លើ​ភ្នំ​ទឹកកក នៅ​ប្រទេស​អល្លឺម៉ង់ ពេលនេះ​បាន​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​ជិត​បំផុត ដើម្បី​ពិនិត្យ​ព្រោះ​មាន​ការប៉ះទង្គិច ក្បាល​.. រងចាំ​លទ្ធផល​ល្ងាច​នេះ ! សូម​ជួយ​បួងសួង​អោយ​គាត់​ផង! 

ខាងក្រោមនេះជាវីដេអូ មុនពេលជួបគ្រោះថ្នាក់!