ជីវិត និងកម្សាន្ត

ស្ដ្រី​នៅ​ជប៉ុន​​ពិតជា​នឿយហត់​​ក្នុង​ការស្វែងរក​​ដៃ​គូជីវិត​?

ដោយ៖ ពេញ ផេង    26-12-2017 5:05 PM    705
ស្ដ្រី​នៅជប៉ុន​​កំពុងធ្វើដំណើរតាមផ្លូវ

​ស្របពេល​ដែល​សង្គម​ជប៉ុន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពុង​ជំរុញ​ឲ្យ​ស្ដ្រី​នៅ​ជប៉ុន​ស្វះស្វែងរ​កដៃ​គូជីវិត មាន​ប្រមាណ​ជា​៦០​ភាគរយ​នៃ​ស្ដ្រី​ដែល​គ្រប់​អាយុ​រៀបការ​បាន​និយាយថា ពួកគេ​មិនទាន់មាន​អារម្មណ៍ល្អ​គិត​រឿង​ស្នេហា​នៅឡើយ​ទេ​។​នេះ​បើតាម​ការស្ទង់មតិ​ធ្វើឡើង​ដោយ Yomeishu​។​

​វា​ពិតជា​រឿង​គួរឲ្យ​សោកស្ដាយ​ណាស់ ដែល​ស្ដ្រី​ទាំងអស់នោះក៏​ជាផ្នែក​មួយ​ស្ថិតក្នុង​ចំណោម​បុរស កំពុងតែធ្វើការ​ហួសកំណត់​ប្រចាំថ្ងៃ​។​ដូច្នេះ​ស្ដ្រី​ហាក់ដូចជា​អស់កម្លាំង មិន​ចង់​គិតពី​រឿង​ស្នេហា​នោះទេ​ក្រៅពី​តែ​ពី​សម្រាក​បន្ទាប់ពី​ការ​បំពេញការងារ​។​ចំពោះ​ការ​ណាត់ជួប​ជាមួយ​ដៃគូ​ស្នេហា​វិញ ពួកគេ​បែរ​គិតថា​ជា​ភាពស្មុគស្មាញ​និង​តានតឹង​ទៅវិញ​។​

​សូមបញ្ជាក់ថា ដោយសារតែ​បញ្ហា​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការខ្វះ​កម្លាំង​ពលកម្ម​នៅក្នុង​ប្រទេស​ជប៉ុន​ផងដែរ​។​ស្ដ្រី​ដែលមាន​អាយុ​អាច​សម្រាលកូន​បាន​មាន​អត្រា​កាន់តែ​តិច ធ្វើឲ្យមាន​ទារក​ទើប​កើត​តិច​ដែរ រហូត​ជប៉ុន​មាន​បញ្ហា​ខ្វះ​កម្លាំង​ពលកម្ម ប៉ុន្ដែ​បែរ​កើនឡើង​ចំនួន​មនុស្ស​ចាស់​។​បច្ចុប្បន្ន ជប៉ុន​កំពុង​ស្វែងរក​កម្លាំង​ពលកម្ម​ក្រៅ​ស្រុក ទៅ​បំពេញ​កម្លាំង​ពលកម្ម​ក្នុងស្រុក​៕