ជីវិត និងកម្សាន្ត

សមាជិក​​ក្រុម​ចម្រៀង​​SHINee​​កូរ៉េខាងត្បូង​​ស្លាប់​សង្ស័យថា​​ធ្វើ​អត្ដ​ឃាត​

ដោយ៖ ពេញ ផេង    19-12-2017 1:42 PM    933
លោក​Jonghyun​ក្នុងពេលសម្ដែង

​សមាជិក​ម្នាក់​របស់​ក្រុម​ចម្រៀង​ដ៏​ល្បីឈ្មោះ​កូរ៉េខាងត្បូង បាន​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ សង្ស័យថា​ជា​ការធ្វើ​អត្ដ​ឃាត​។​នេះ​បើតាម​ការបញ្ជាក់​ពី​ប៉ូលិស​។​លោក​Kim Jong-hyun​ជា​សមាជិក​ក្រុម​ចម្រៀង SHINee​មាន​អាយុ​២៨​ឆ្នាំ​។​លោក​Kim​ត្រូវគេ​ស្គាល់​ច្បាស់​ថា​Jonghyun ស្នាក់នៅ​ក្នុង​ផ្ទះជួល​មួយកន្លែង​នៅ​ភាគខាងត្បូង​ទីក្រុង​សេ​អ៊ួ​ល​។​នេះ​បើតាម​ការបញ្ជាក់​ពី​ប៉ូលិស​។​

​លោក​Jonghyun​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្បែរ​ផ្ទះ​របស់លោក ហើយ​គ្រូពេទ្យ​បា​ជួយ​សង្គ្រោះបន្ទាន់ ប៉ុន្ដែ​នៅតែ​មិនអាច​ជួយ​លោក​ពី​ការ​សន្លប់​បាត់បង់​ស្មារតី​បាន​។​ក្រោយ​ក៏​ជូនដំណឹង​ថា​លោក​បាន​ស្លាប់បាត់​បង់ជីវិត នៅ​ម៉ោង​ប្រមាណ​៦​និង​១០​នាទី​ល្ងាច​។​ក្រុម​ស៊ើបអង្កេត​ជឿជាក់ថា លោក​ស្លាប់​ដោយា​រការ​ស្រូប​ផ្សែង​ពុល នៅពេល​គេ​ឃើញ​មាន​ធ្យូងថ្ម​ឆេះ​នៅក្នុង​ចាន​ក្នុងផ្ទះ​របស់លោក​។​

​សូមបញ្ជាក់ថា លោក​Kim Jong-hyun​បាន​បង្ហាញខ្លួន​ជា​តារាចម្រៀង​លើកដំបូង​ក្នុង​ឆ្នាំ​២០០៨ ជា​សមាជិក​របស់​ក្រុម SHINee​។​មិន​ត្រឹមតែ​ចូលរួម​ក្នុង​ក្រុម​នេះ លោក​ក៏​ជា​អ្នកសរសេរ​ចម្រៀង​ទោល​ផងដែរ​។​លោក​បាន​បង្ហាញខ្លួន​ចុងក្រោយ​កាលពី​ថ្ងៃទី​០៩-១០​ខែ​ធ្នូ នៅក្នុង​ការប្រគុំ​តន្ដ្រី​ក្នុង​ទីក្រុង​សេ​អ៊ួ​ល​៕