ជីវិត និងកម្សាន្ត

ការរៀប​អាពាហ៍ពិពាហ៍​​ភេទ​ដូចគ្នា​​ត្រូវ​អូស្ដ្រាលី​​ទទួលស្គាល់​​​ថា​​​ស្របច្បាប់​​​ហើយ​

ដោយ៖ ពេញ ផេង    07-12-2017 4:58 PM    244
រូបភាព​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា

​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​នឹង​ក្លាយជា​រឿង​ស្របច្បាប់​នៅ​ក្នុងប្រទេស​អូស្ដ្រាលី បន្ទាប់ពី​សេចក្ដីព្រាងច្បាប់​នៃ​ការរៀប​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​ត្រូវបាន​រដ្ឋសភា​អនុម័ត​។​ការអនុម័ត​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​កិច្ចពិភាក្សា ដោយ​ភាគច្រើន​នៃ​សមាជិកសភា​បាន​បោះឆ្នោត​គាំទ្រ​ឲ្យមាន​ការផ្លាស់ប្ដូ​រ​ជា​ផ្លូវការ នៃ​ច្បាប់​រៀប​អាពាហ៍ពិពាហ៍​។​

​បន្ទាប់ពី​ការបោះឆ្នោត​ការអបអរសាទរ​បាន​ធ្វើឡើង​នៅក្នុង​សភា ដោយមាន​សំឡេង​ទះដៃ​យ៉ាង​កងរំពង​។​លទ្ធផល​នេះ​បានបញ្ចប់​ការជជែក​វែកញែក​ដ៏​ចម្រូងចម្រាស​ជាង​មួយ​សតវត្ស ពាក់ព័ន្ធ​នឹង​ការ​រៀបការ​ភេទ​ដូចគ្នា​។​ច្បាប់​នេះ​បាន​ឆ្លងកាត់​សភា​ដោយ​គ្មាន​ការកែប្រែ​ឡើយ បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការធ្វើកំណែទម្រង់​ក្នុងពេល​ធ្វើ​ប្រជាមតិ​ថ្នាក់ជាតិ​៕