ជីវិត និងកម្សាន្ត

តារាចម្រៀង​Rock​​បារាំង​​លោក​Johnny Hallyday​​ទទួលមរណភាព​​ក្នុង​វ័យ​៧៤​ឆ្នាំ​

ដោយ៖ ពេញ ផេង    06-12-2017 5:12 PM    362
លោក​Johnny Hallydayកាលនៅមានជីវិត

​តារាចម្រៀង​Rock​ដ៏​ល្បីឈ្មោះ​របស់​បារាំង​លោក​Johnny Hallyday បាន​ទទួលមរណភាព​ហើយ ដោយសារតែ​ជំងឺមហារីក​សួត​។​លោក​មាន​អាយុ​៧៤​ឆ្នាំ​។​តារាចម្រៀង​រូបនេះ​បាន​លក់​អាល់​ប៊ុម​ចម្រៀង​ប្រមាណ​១០០​លាន​អាល់​ប៊ុម ហើយ​បាន​សម្ដែង​ក្នុង​រឿង​ជាច្រើន​ផងដែរ តាំងពី​លោក​ចាប់​អាជីព​សិល្បៈ​ក្នុង​ឆ្នាំ​១៩៦០​។​ជនជាតិ​បារាំង​ស្គាល់​គាត់​ថា​"Our Johnny"​។​

​តាមរយៈ​សេចក្ដីថ្លែងការណ៍​ភរិយា​របស់លោក​ចេញ​នៅ​ថ្ងៃទី​០៦​ធ្នូ​នេះ​បានឲ្យដឹងថា “Johnny Hallyday​បាន​ចាកចេញ​ពី​ពួកយើង​ហើយ ខ្ញុំ​សរសេរ​សារ​នេះ​ស្ទើរតែ​មិន​ជឿថា​ជា​ការពិត ប៉ុន្ដែ​មិនអាច​ប្រកែក​បានឡើយ​។​បុរស​របស់ខ្ញុំ​មិន​នៅ​ជាមួយ​យើង​ទៀត​ទេ​។​គាត់​បាន​ចាកចេញ​ពី​ពួកយើង​កាលពី​យប់មិញ​នេះ បន្ទាប់ពី​ការរស់នៅ​ពេញ​មួយជីវិត​ដោយ​ភាពក្លាហាន​និង​សេចក្ដីថ្លៃថ្នូរ​”៕

សូមទស្សនា​វីដេអូខ្លី​នៃការសម្ដែង​របស់លោកពីមុន៖