ជីវិត និងកម្សាន្ត

ការវាយប្រហារ​​ដោយ​ទឹក​អាស៊ីត​​កើតឡើង​​កាន់តែ​ច្រើន​​​នៅ​ទីក្រុង​ឡុង​ដ៍​

ដោយ៖ ពេញ ផេង    02-12-2017 3:51 PM    677
ក្រុមអ្នកដឹកជញ្ជូននាំគ្នាតវ៉ានៅទីក្រុងឡុងដ៍ខណៈ​ការវាយប្រហារដោយទឹកអាស៊ីត​កើនឡើង

​ប្រជាជន​រស់នៅក្នុង​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស បានបង្ហាញ​ការព្រួយបារម្ភ​កាន់តែខ្លាំង ចំពោះ​ការវាយប្រហារ​ដោយ​ប្រើប្រាស់​ទឹក​អាស៊ីត​។​ការភ័យខ្លាច​ដោយសារ​តែ​ករណីនេះ​កើតឡើង​កាន់តែច្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ មាន​រហូតដល់​រាប់រយ​ករណី​ឯណោះ​។​កាលពី​ឆ្នាំ​២០១៦​តាម​របាយការណ៍​បញ្ជាក់ថា នៅ​ទីក្រុង​ឡុង​ដ៍​មាន​ការវាយប្រហារ​ដោយ​ប្រើ​ទឹក​អាស៊ី​ត​៤៥៤​លើក កើនឡើង​រហូតដល់​២៦១​លើក​បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ​២០១៥ និង​១៦៦​លើក​ក្នុង​ឆ្នាំ​២០១៤៕