ជីវិត និងកម្សាន្ត

និស្សិត​ពេទ្យ​​ឥណ្ឌា​​វ័យក្មេង​​គ្រង​មកុដ​​បវរកញ្ញា​ពិភពលោក​​នៅ​ចិន​

ដោយ៖ ពេញ ផេង    19-11-2017 3:08 PM    600
រូបភាពកញ្ញា​Manushi Chhillar​ពេលគ្រងមកុដ

​និស្សិត​ពេទ្យ​ឥណ្ឌា​ម្នាក់​បាន​គ្រង​មកុដ​បវរកញ្ញា​ពិភពលោក នៅក្នុង​ពិធី​ដ៏​គួរឲ្យភ្ញាក់ផ្អើល​មួយ​ក្នុង​រមណីយដ្ឋាន​នៅ​ចិន​កាលពី​ថ្ងៃទី​១៨​វិច្ឆិកា ធ្វើឲ្យ​ឥណ្ឌា​ទទួលបាន​ជោគជ័យ​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ​បវរកញ្ញា​។​កញ្ញា​Manushi Chhillar​ជាជន​ជាតិ​ឥណ្ឌា​ទី​៦ ដែល​ឈ្នះ​ការប្រកួតប្រជែង​នេះ បន្ទាប់ពី​តារា​សម្ដែង​Priyanka Chopra​និង​Aishwarya Rai​។​ជ័យជម្នះ​របស់​នាង ធ្វើឲ្យ​ឥណ្ឌា​ស្ថិតនៅកម្រិត​ជា​មួយវេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ជា​ប្រទេស​ទទួលបាន​ជ័យជម្នះ​ច្រើន​បំផុត នៅក្នុង​ប្រវត្ដិសាស្ដ្រ​ប្រកួត​បវរកញ្ញា ដែល​បច្ចុប្បន្ន​ជា​ការប្រកួត​លើក​ទី​៦៧​។​

​កញ្ញា​Manushi Chhillar​មាន​អាយុ​២០​ឆ្នាំ ជា​អ្នករាំ​របាំ​បុរាណ​ឥណ្ឌា ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល​ជំនាញ​ពេទ្យ ហើយ​នាង​សង្ឃឹម​អាច​បើក​មន្ទីរពេទ្យ​ព្យាបាល​មិន​យកប្រាក់​នៅតាម​តំបន់​ជនបទ​។​នេះ​បើតាម​ការឲ្យដឹង​នៅលើ​គេហទំព័រ​បវរកញ្ញា​ពិភពលោក​Miss World៕