ជីវិត និងកម្សាន្ត

ប្រជាជន​អូស្ដ្រាលី​​គាំទ្រ​យ៉ាង​ពេញទំហឹង​​អាពាហ៍ពិពាហ៍​​ភេទ​ដូចគ្នា​

ដោយ៖ ពេញ ផេង    15-11-2017 3:20 PM    263
ប្រជាជនអូស្ដ្រាលីនាំគ្នាអបអរគាំទ្រការស្រឡាញ់ភេទដូចគ្នា

​ប្រជាជន​អូស្ដ្រាលី​បាន​បោះឆ្នោត​គាំទ្រ​យ៉ាងច្រើន​លើសលុប ចំពោះ​ការផ្ដល់​ភាពស្របច្បាប់​ដល់​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា ដែល​នេះ​គឺជា​រឿង​ប្រវត្ដិសាស្ដ្រ​មួយ​ក្នុង​ការធ្វើប្រជាមតិ​។​លទ្ធផល​នៃ​ការបោះឆ្នោត​បង្ហាញថា ប្រមាណ​៦១,៦​ភាគរយ​ពេញចិត្ដ​ចំពោះ​ការអនុញ្ញាតឲ្យ​អ្នក​ស្រឡាញ់​ភេទដូចគ្នា អាច​រៀបការ​ក្លាយជា​គូ​ស្វាមីភរិយា​។​ក្រុមគាំទ្រ​បាន​សម្ដែង​ក្ដីរំភើប​និង​ពេញចិត្ដ​ជាខ្លាំង ដោយ​ពួកគេ​បាន​ដង្ហែ​ក្បួន​តាមផ្លូវ កាន់​ទង់ជាតិ​គ្រវី និង​ច្រៀង​រាំ​បង្ហាញ​ភាព​រីករាយ​។​នាយករដ្ឋមន្ដ្រី​អូស្ដ្រាលី​លោក​Malcolm Turnbull​និយាយថា រដ្ឋាភិបាល​របស់លោក​នឹង​អនុម័ត​ច្បាប់​នេះ​នៅ​រដ្ឋសភា​នៅ​ថ្ងៃបុណ្យ​ណូអែល​ខាងមុខ​៕