ជីវិត និងកម្សាន្ត

ភោជនីយដ្ឋាន​​​បំពាក់​​​រូបភាព​3D​​​ចាប់ផ្ដើម​​បើ​ក​នៅ​សៀង​ហៃ​

ដោយ៖ ពេញ ផេង    10-11-2017 5:49 PM    457
ភ្ញៀវកំពុងពិនិត្យមើលមុខម្ហូប

​ជា​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ដែល​ចូលទៅ​ទទួលទាន​អាហារ នៅក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​សណ្ឋាគារ​នៅ​សៀង​ហៃ​។​ភោជនីយដ្ឋាន​Marco Polo នៅក្នុង​សណ្ឋាគារ​Pudong Shangri-la ក្នុង​ទីក្រុង​សៀង​ហៃ បាន​រចនា​នូវ​បញ្ជី​មុខម្ហូប​ប្រើ​បច្ចេកវិទ្យា​3D មើលទៅ​ដូចជា​មុខម្ហូប​ពិតៗ សម្រាប់ឲ្យ​ភ្ញៀវ​កុម្មង់​។​

​ជាធម្មតា​នៅតាម​ភោជនីយដ្ឋាន មាន​បញ្ជី​មុខម្ហូប​សរសេរ​ជា​អក្សរ ឬ​បិទ​រូបភាព​ធម្មតា​សម្រាប់​ភ្ញៀវ​កុម្មង់​។​ប៉ុន្ដែ​ភោជនីយដ្ឋាន​នៅ​សៀង​ហៃ​មួយ​នេះ បាន​ប្រើ​បច្ចេកវិទ្យា​3D​តំណាងឲ្យ​មុខម្ហូប​ទាំងអស់ ដែល​វា​ជា​ការទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ភ្ញៀវ​ផងដែរ​៕