ជីវិត និងកម្សាន្ត

ភ្ញៀវទេសចរ​ចិន​៖​​យើង​ចូលចិត្ដ​​ទៅ​ប៉ារីស​​ប៉ុន្ដែក៏​បារម្ភ​​ពី​ចោរកម្ម​​នៅ​ទី​នោះដែរ​

ដោយ៖ ពេញ ផេង    09-11-2017 10:54 AM    414
ទិដ្ឋភាពក្នុងទីក្រុងប៉ារីស

​ភ្ញៀវទេសចរ​ចិន​ដែល​ទៅ​កម្សាន្ដ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ត្រូវបាន​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ទ្រព្យសម្បត្ដិ​ផ្ទាល់ខ្លួន មាន​ដូច​លុយកាក់​ជាដើម ដោយសារតែ​នៅ​ទីនោះ​ក៏មាន​ចោរកម្ម​កើតឡើង​ច្រើន​ដែរ​។​តាម​ការបញ្ជាក់​ពី​អ្នក​នាំ​ភ្ញៀវទេសចរ​អ្នកស្រី​Jenny Xu​បាន​និយាយថា ភ្ញៀវទេសចរ​ចិន​ចូលចិត្ដ​ទៅ​កម្សាន្ដ​នៅ​ប៉ារីស​ប៉ុន្ដែ​ក៏​បារម្ភ​ដែរ​។​ពួកគេ​បារម្ភ​ពី​សុវត្ថិភាព​នៅ​ប៉ារីស  ដោយសារ​នៅ​ទីនោះ​ធ្លាប់មាន​ចោរកម្ម​និង​ការ​គំរាម​យក​សម្ភារៈ ក៏ដូចជា​ការប៉ុនប៉ង​វាយប្រហារ​នានា​ធ្វើ​លើ​អ្នកទេសចរ​ទៅ​ពី​អាស៊ី​។​ដូច្នេះ​អ្នកស្រី​Jenny Xu​បាន​ប្រាប់​ភ្ញៀវ​របស់​អ្នកស្រី​ម្ដង​ហើយ​ម្ដងទៀត ឲ្យកាន់កា​បូប​នៅខាងមុខ​ខ្លួន ហើយ​កុំ​យកប្រាក់​ដាក់​តាម​ខ្លួន​ច្រើនពេក​។​

​កាលពី​សប្ដាហ៍​មុន​មាន​ក្រុម​អ្នកទេសចរ​ចិន​ប្រមាណ​៤០​នាក់ ត្រុវបាន​ក្រុម​បុរស​មា​ន​គ្នា​បួន​នាក់​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដាក់ ហើយ​ប្លន់​យក​ទ្រព្យសម្បត្ដិ​ទៅ​អស់ នៅក្បែរ​សណ្ឋាគារ​ជិត​អាកាសយានដ្ឋាន​Orly​ភាគខាងត្បូង​ទី​ក្រុងប៉ារីស​។​ក៏​ធ្លាប់មាន​អំពើចោរកម្ម​កើតឡើង​នៅតាម​ហាង​លក់ទំនិញ​និង​សារមន្ទីរ​ផងដែរ​។​ដូច្នេះ​នេះ​ជា​ក្ដីកង្វល់​មួយ​សម្រាប់​ភ្ញៀវទេសចរ​៕