ជីវិត និងកម្សាន្ត

ក្រុមហ៊ុន​មួយ​​របស់​ជប៉ុន​​បន្ថែម​ថ្ងៃ​ឈប់សម្រាក​​៦​ថ្ងៃ​​ដល់​បុគ្គលិក​​មិន​ជក់បារី​

ដោយ៖ ពេញ ផេង    01-11-2017 5:37 PM    907
រូបភាព​បុគ្គលិកក្រុមហ៊ុន​កំពុង​ជក់បារី

​ក្រុមហ៊ុន​មួយ​របស់​ជប៉ុន​បាន​បន្ថែម​ថ្ងៃ​ឈប់សម្រាក​ដល់​បុគ្គលិក​ខ្លួន​រហូតដល់​៦​ថ្ងៃ​ក្នុង​មួយឆ្នាំ​។​ការបន្ថែម​នេះ​សម្រាប់តែ​បុគ្គលិក​ណា​ដែល​មិន​ជក់បារី​ប៉ុណ្ណោះ ចំណែក​បុគ្គលិក​ជក់បារី​ក្រុមហ៊ុន​មិន​បន្ថែម​ឲ្យ​ឡើយ​។​ក្រុមហ៊ុន​ទីផ្សារ​Piala Inc​បាន​ណែនាំ​ការ​ឈប់សម្រាក​ដល់​បុគ្គលិក​កាលពី​ខែកញ្ញា បន្ទាប់ពី​បុគ្គលិក​ដែល​មិន​ជក់បារី ត្អូញត្អែ​ថា​ពួកគេ​ធ្វើការ​ច្រើនជាង​បុគ្គលិក​ដែល​ជក់បារី​។

​លោក​Hirotaka Matsushima អ្នកនាំពាក្យ​ក្រុមហ៊ុន​បាន​ប្រាប់​សារព័ត៌មាន​The Telegraph​ថា បុគ្គលិក​របស់​ក្រុមហ៊ុន​ម្នាក់​ក្នុងចំណោម​ច្រើន​នាក់​ដែល​មិន​ជក់បារី បានដាក់​សារ​មួយ​នៅក្នុង​ប្រអប់​សំណើ​របស់​ក្រុមហ៊ុន​កាលពីដើម​ឆ្នាំនេះ ដោយ​និយាយថា​ការ​សម្រាក​ជក់បារី​បាន​បង្កបញ្ហា​។​ដូច្នេះ​ឆ្លើយតប​នឹង​សំណើ​នេះ ក្រុមហ៊ុន​ក៏​បានសម្រេច​បន្ថែម​ថ្ងៃ​ឈប់សម្រាក​ជូន​បុគ្គលិក​ដែល​មិន​ជក់បារី​៦​ថ្ងៃ​តែម្ដង​៕