ជីវិត និងកម្សាន្ត

លលាដ៍ក្បាល​​អាយុ​ជាង​៦​ពាន់​ឆ្នាំ​​សង្ស័យ​ជា​​លលាដ៍​ជនរងគ្រោះ​​ដោយសារ​​រលក​​ស៊ូណាមិ​

ដោយ៖ ពេញ ផេង    27-10-2017 3:53 PM    713
​ឆ្អឹង​លលាដ៍ក្បាលអាយុ​ជាង​៦​ពាន់​ឆ្នាំ

​ក្រុម​អ្នកវិទ្យាសាស្ដ្រ​បាន​និយាយថា ឆ្អឹងលលាដ៍ក្បាល​បុរាណ​មួយ​ដែលមាន​អាយុកាល​ជាង​៦​ពាន់​ឆ្នាំ អាចជា​លលាដ៍ក្បាល​ជនរងគ្រោះ​ដោយសារ​រលក​យក្ស​ស៊ូណាមិ​ដំបូង​បំផុត​។​ឆ្អឹង​លលាដ៍ក្បាល​ដែល​អ្នកវិទ្យាសាស្ដ្រ​ដាក់ឈ្មោះថា​Aitape ត្រូវបាន​រកឃើញ​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​ប្រទេស​Papua New Guinea​ក្នុង​ឆ្នាំ​១៩២៩ ដោយ​អ្នក​ភូមិសាស្ដ្រ​អូស្ដ្រាលី​លោក Paul S. Hossfeld​។​

​ចាប់តាំងពី​ពេលនោះ​អ្នក​បុរាណ​វិទូ​បាន​ព្យាយាម​សិក្សា​ស្រាវជ្រាវ​រហូត ដើម្បី​ដោះស្រាយ​ចម្ងល់​។​នៅ​ទីបំផុត​លទ្ធផល​ចុងក្រោយ​នៃ​ការសិក្សា​ស្រាវជ្រាវ បានបង្ហាញ​កាលពី​ថ្ងៃទី​២៥​តុលា​ថា លលាដ៍ក្បាល​នេះ​អាចជា​របស់​មនុស្ស​ដែល​លង់ទឹក​ស្លាប់​ក្នុង​រលក​យក្ស​ស៊ូណាមិ ឬក៏​ផ្នូរ​របស់គេ​ត្រូវបាន​ផ្លាស់ប្ដូរ​កន្លែង​ដោយសារ​រលក​ស៊ូណាមិ​បោកបក់​លើ​៕