ជីវិត និងកម្សាន្ត

ធ្វើបាន​ដូច​​គូស្នេហ៍​វ័យ​ក្មេង​នេះ​ទេ ឃើញ​ទីតាំង​​ពួកគេ​ថត​Selfie​​ហើយ​​ចង់​គាំងបេះដូង​!

ដោយ៖ ពេញ ផេង    21-10-2017 1:58 PM    772
គូស្នេហ៍វ័យក្មេងឡើងថតរូបសែលហ្វីលើដងស្ទួច

ពិតជា​មិន​នឹកស្មាន​ដល់​ថា គូរ​ស្នេហ៍ចិត្ដ​ខ្លាំង​មួយគូ​នេះ​អាច​ធ្វើបាន ខណៈដែល​មនុស្ស​មួយចំនួន​គ្រាន់តែ​ឃើញ​ទីតាំង ស្ទើរតែ​គាំងបេះដូង​ទៅហើយនោះ​។​កំពូល​អ្នក​ថតរូប​សែ​ល​ហ្វី​នៅទី​ខ្ពស់នាង​Angela Nikolau​និង​មិត្ដប្រុស​Ivan Beerkus បាន​ឡើង​ទៅលើ​ដង​ស្ទួច​ខ្ពស់បំផុត​នៅក្នុង​ទីក្រុង​ហុងកុង ដើម្បី​ថតរូប​សែ​ល​ហ្វី​។​

​អ្នក​ទាំងពីរ​ឡើងលើ​ដង​ស្ទួច​នោះ ដោយ​គ្មាន​បំពាក់​ឧបរណ៍​ការពារសុវ​ត្ថិ​ភាពជាប់​ខ្លួន​ឡើយ ដូចជា​ខ្សែក្រវាត់​ជាដើម​។​នៅជាប់​ខ្លួន​មានតែ​ដង​សែ​ល​ហ្វី​និង​កាបូបស្ពាយ​មួយ​ប៉ុណ្ណោះ​។​ស្ដ្រី​វ័យ​២៤​ឆ្នាំ​ជា​វិចិត្រករ​ជនជាតិ​រុស្ស៊ី​រូបនេះ មាន​អ្នក​Follow​រហូតដល់​ជិត​៥០​ម៉ឺន​នាក់ នៅលើ​បណ្ដាញ​Twitter ដើម្បី​តាមដាន​មើល​រូបថត​សែ​ល​ហ្វី​នៅទី​ខ្ពស់ៗ​របស់​នាង​។​

​នាង​ធ្លាប់បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​BBC​ថា ពេលខ្លះ​នាង​ឡើងទៅ​ទី​ខ្ពស់ៗ​ដើម្បី​តែ​មើល​ថ្ងៃ​រះ​និង​ថ្ងៃ​លិច​ប៉ុណ្ណោះ មិនបាន​ថតរូប​សែ​ល​ហ្វី​អី​ទេ​៕

សូមទស្សនាវីដេអូខាងក្រោម៖​