ជីវិត និងកម្សាន្ត

2ND ក្លឹបទំនើបថ្មីមួយទៀត នឹងបើកនៅក្រុងភ្នំពេញ នាខែ១១នេះ

ដោយ៖ យ៉ាន់​ លីណា​    19-10-2017 6:00 PM    3647

2ND គឺជាក្លឹបកម្សាន្តថ្មី ទំនើបមួយទៀត ដែលនឹងបើកដំណើរការ នៅខែ១១នេះ។ ក្លឹបកម្សាន្តនេះ មានម្ចាស់រួមនឹងភោជនីយដ្ឋាន V-Friend ដែលជាភោជនីយដ្ឋានល្បីឈ្មោះមួយផងដែរ និងមានបើកច្រើនសាខានៅរាជធានីភ្នំពេញ។

លោក ចេង វណ្ណា ម្ចាស់ក្លឹប 2ND បានឲ្យដឹងថា ក្លឹបរបស់លោក នឹងត្រៀមបើកសម្ភោធ ដំណើរការ​ជាផ្លូវការ​​ក្នុងកំឡុងខែវិច្ឆកាខាងមុខនេះ។  2ND បំពាក់ដោយភ្លើងទំនើប និងដេគ័រតាមរបៀបអ៊ឺរ៉ុប មានលក្ខណៈធំទូលាយ ព្រមទាំងមានតារាចម្រៀងល្បីៗ អមដោយ DJ ដែលស្ទាត់ជំនាញ ក្នុងការ​ចាក់បទភ្លេង ជូនភ្ញៀវរាំកម្សាន្តសប្បាយ ធានាមិនខកបំណង។ ទីតាំងក្លឹបមួយនេះ គឺស្ថិតនៅកណ្តាល ក្រុងភ្នំពេញលើផ្លូវ 51 ប៉ាស្ទ័រក្បែរ​នឹ​ង​ហា​ង​អា​ហា​រ​​វៀ​ត​ណា​ម​ចំប៉ា។