ទេពធីតា​អាកាសចរណ៍

ដោយ៖ រី ឧត្តម 21-08-2017 11:13 am 873

សួស្តីប្រិយមិត្ត! ពេលនេះលោកអ្នកនឹងកាន់តែប្លែកអារម្មណ៍ តាមរយៈសាច់រឿងបែបមនោសញ្ចេតនា និយាយពីស្នេហាមួយ​ដែលដុះពន្លកឡើង​នៅលើបក្សាស្លាបដែក។ ពេលខ្លះយើងពិតជាឆ្ងល់ណាស់ថា តើមនុស្សម្នាក់ដែលយើងស្រឡាញ់ គេមានមុខមាត់យ៉ាងម៉េច? ពេលណាទើបគេបង្ហាញខ្លួន នៅចំពោះមុខយើង? គេប្រឹងគេចមុខយើងដល់ពេលណា? ហើយគេរស់នៅជ្រុងណាមួយនៃផែនដី?

ប៉ុន្តែពេលខ្លះ យើងក៏មិននឹកស្មានដល់ដែរថា មនុស្សម្នាក់ដែលយើងតែងតែស្រមៃយ៉ាងអន្ទះសារ សញ្ជឹងរំពឹងចង់យល់ពីរូបរាងរបស់គេ បែរជាមកលេចមុខ នៅចំពោះមុខយើងដោយមិនដឹងខ្លួន។ ស្នេហាកើតឡើងមិនរើសទីកន្លែងទេមែនទេ? មិនចាំបាច់តែនៅលើដីឯណា សូម្បីតែនៅលើអាកាសក៏អាចជួបស្នេហ៍ដែរ ដូចជាស្នេហាក្នុងរឿង ទេពធីតាអាកាសចរណ៍នេះតែម្តង។

រឿងទេពធីតាអាកាសចរណ៍ និពន្ធដោយលោក ហៀង ធារ៉ា (បេះដូងប្រឹថពី) បច្ចេកទេសកាត់តដោយលោក រី ឧត្តម រួមសម្តែងដោយលោក រី ឧត្តម កញ្ញាសូត្រ ស្រីខួច និងលោក អ៊ុំ កុសល។ សូមស្តាប់កម្សាន្តដោយរីករាយ!

ព័ត៌មានផ្សេងទៀត