រឿង ចំណងស្នេហ៍ប្រែចិត្ត

ដោយ៖ រី ឧត្តម 10-05-2017 5:03 pm 1417

ចំណងស្នេហ៍ប្រែចិត្ត ជាស្នាដៃរឿងអប់រំមួយ​ដែល​ក្រុមការងាររបស់វិទ្យុវាយោ​បាន​សម្រិតសម្រាំង​យ៉ាងពិសេស​សម្រាប់លោកអ្នក។ រឿងនេះឆ្លុះបញ្ចាំងពីបញ្ហាគ្រប់រសជាតិ ដែលជារឿយៗយើងឃើញកើតមានចំពោះគ្រួសារមួយចំនួនក្នុងសង្គម។ ពាក្យថាប្ដីប្រពន្ធអាចរស់រានទៅបាន លុះណាតែទាំងបុរស និងនារីព្រមចាប់ដៃគ្នាថែទាំវា។ ការរស់នៅជាប្តីប្រពន្ធ ក្រៅពីមានការរៀបចំតាមប្រពៃណីហើយនោះ វាចាំបាច់ត្រូវទទួលដឹងលឺតាមផ្លូវច្បាប់ផងដែរ ដូចជាការចុះសំបុត្រអាពាហ៍ពិពាហ៍ជាដើម។

ប្រសិនបើជីវិតប្តីប្រពន្ធត្រូវបានបញ្ចប់ តើចំណងស្នេហ៍រវាងអ្នកទាំងពីរដែលបានចងឡើងកាលពីគ្រាដំបូងនោះ នរណាជាអ្នកស្រាយ?  តើនឹងមានលទ្ធផលបែបណានៅពេលគ្រួសារមួយប្រេះឆា? នរណាខ្លះជាអ្នករងគ្រោះក្នុងបញ្ហានេះ? ចំណងស្នេហ៍ប្រែចិត្ត នឹងប្រាប់អ្នកអំពីបញ្ហាទាំងនោះ។ និពន្ធដោយ អ្នកស្រី អ៊ូច វណ្ណា បច្ចេកទេសកាតត់និងតំឡើងសំឡេងដោយ រី ឧត្តម រួមសំដែងដោយសហការីវិទ្យុវាយោ។

សំឡេង៖

ព័ត៌មានផ្សេងទៀត