វីដេអូ៖​ SME កម្ពុជា

27-06-2016 9:01 am

ប្រធានបទ៖ សេវាកម្មឌីហ្សាញនិងបោះពុម្ព

នៅក្នុងនាទីSMEកម្ពុជាថ្ងៃនេះ មានបទសម្ភាសន៍រវាងពេញ ផេងជាមួយលោក យន ភារិន អ្នកដឹកនាំក្រុមនៃទីភ្នាក់ងារ Expert Design។កិច្ចពិភាក្សានិយាយពី សេវាកម្មឌីហ្សាញនិងបោះពុម្ព។បច្ចុប្បន្ន ការឌីហ្សាញនិងបោះពុម្ពកំពុងមានការគាំទ្រយ៉ាងខ្លាំង ពិសេសពីសំណាកម្ចាស់អាជីវកម្មជាដើម ដើម្បីផ្សព្វផ្សាយនិងបង្ហាញពីផលិតផលរបស់ខ្លួន ទៅដល់អតិថជនក៏ដូចជាទាក់ទាញអតិថិជន តាម រយៈ​ការរចនានូវរូបភាពផលិតផល។នេះហើយជាហេតុធ្វើឲ្យសេវាកម្មឌីហ្សាញនិងបោះពុម្ពទទួលបានការគាំទ្រកាន់តែច្រើន។យ៉ាងណាមិញ ការឌីហ្សាញដែលមានភាពលេចធ្លោ ស្រស់ស្អាត ក៏ចាំ​បាច់​ត្រូវ​មានបច្ចេកទេសនិងទេព្យកោសល្យផងដែរ ដូច្នេះ​តើការរៀនបច្ចេកទេស​ឌីហ្សាញ​និងបោះពុម្ព​ត្រូវប្រើពេល​យូរប៉ុណ្ណា?​ហើយធ្វើយ៉ាង​ម៉េចទើប​អតិថិជនគាំទ្រ​សេវាកម្មឌីហ្សាញ​និងបោះពុម្ព​របស់​យើង?

 
x